កំពង់ចាម ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចូលរួមកិច្ចប្រជុំពិនិត្យនិងកំណត់ទំហំផ្លូវសាធារណៈ អូរ ប្រឡាយ និងបឹង ក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណាង និងសុរិយោដី ខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ បានចូលរួមពីក្រុមការងារបច្ចេកទេស នៃមន្ទីររៀបចំដែនដី អភិបាលរងស្រុក ចំការលើ មន្ត្រីភូមិបាលស្រុក មន្ទីររៀបចំដែនដី, កសិកម្ម, អភិវឌ្ឍជនបទ, សាធារណការ និងមន្ទីរធនធានទឹក និងមន្ត្រីពាក់ព័ន្ធ រដ្ឋបាលឃុំ (មេឃុំ មេភូមិ និងចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ) សរុបចំនួន ១៩រូប ស្ត្រី ២រូប។