ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈ​អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាជនក្នុងក្រុងកំពង់ចាម និងស្រុកចំនួន៤


ថ្ងៃ ទី ២៩ ខែមិថុនា ឆ្នាំ២០២១  ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បានអញ្ជើញដល់សាលាបឋមសិក្សា-អនុវិទ្យាល័យ​អង្គរ ឃុំអំពិល ស្រុកកំពង់សៀម ដើម្បីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនដល់ប្រជាជនដោយឥតគិតថ្លៃ នៅក្នុងស្រុ៤ និងក្រុង១ ។
មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាជននៅឱកាសនោះ ឯកឧត្តមបានជ​ម្រាបជូនប្រជាជថា៖ ថ្ងៃនេះជាភ័ព្វសំណាងរបស់ប្រជាជនខេត្តកំពង់ចាម ដែលបានទទួលការចាក់ វ៉ាក់សាំង ដោយឥតមានបង់ថ្លៃ ដែលទាំងអស់នេះ​ជាការខិតខំប្រកបដោយការឆ្លាតវៃ របស់ សម្តេចតេជោ  ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជន តាមរយៈជំនួយ និងការបញ្ជាទិញ​ ខណៈដែលលប្រទេសជិតខាងយើង មានលទ្ធភាពតិចតួចនៅឡើយក្នុងការចាក់វ៉ាក់សាំ​ជូនប្រជាជនរបស់គេ ។
ឯកឧត្តមបានបញ្ជក់ផងដែរថា៖ ថ្ងៃនេះ,គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង លើស្រុកគោលដៅ ចំនួន ៤ និងក្រុង ១ និង ប្រជាជនគោលដៅ ចំនួន  ៣៣៩ ៥០០ នាក់ ដោយបានកំណត់ទីតាំង ៤៦កន្លែង គឺ៖ ស្រុកបាធាយ  ០៣ កន្លែង ស្រុកជើងព្រៃ ចំនួន ១៦កន្លែង ស្រុកព្រៃឈរ ១៥កន្លែង ស្រុកកំពង់សៀម ០៨ កន្លែង និងក្រុងកំពង់ចាម ចំនួន ០៤ កន្លែង ។ បន្ទាប់ពីការចាក់ជូនប្រជាពលរដ្ឋ​នៅក្រុង​ស្រុកទាំង៥រួចហើយ ស្រុកទាំងអស់ (១០ក្រុង ស្រុក) និងទទួលបានការចាក់វ៉ាក់សាំង ទាំងអស់ ដែលសង្ឃឹមថានឹងបញ្ជប់នៅក្នុង ខែកក្កដា ឆ្នាំ២០២១ នេះ ។ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រជាជនទាំងអស់ ទោះជាបានទទួលការចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល” ៣កុំ ៣​ការពារ “ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត ដើម្បីការពារខ្លួន ពីការឆ្លងជម្ងឺកូវីដ ១៩ តាមគន្លងនៃការរស់នៅបែបថ្មី។
បន្ទាប់មក ឯកឧត្តមបានបន្តដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ  និងការសួរសុខទុក្ខ ដល់ក្រុមគ្រួពេទ្យចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ នៅតាមទីតាំង ក្នុងក្រុង ស្រុក ទាំង៥ ផងដែង។