ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់រដ្ឋបាល ស្រុកកោះសូទិន


ស្រុកកោះសូទិន៖ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យការអនុវត្តការងារ វិស័យទាំង១២ តាមបណ្តារដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់រដ្ឋបាល ស្រុកកោះសូទិន តាមវិស័យពាក់ព័ន្ធ នៅសាលប្រជុំ សាលាស្រុកកោះសូទិន។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រីជាប្រធាន អនុប្រធាន តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ លោកអភិបាល អភិបាលរង ស្រុកកោះសូទិន មេឃុំ និងមន្ត្រីរាជការនៅការិយាល័យច្រកចេញចូលស្រុកជាច្រើនរូប។