ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់រដ្ឋបាល ស្រុកស្រីសន្ធរ តាមវិស័យពាក់ព័ន្ធ


ស្រុកស្រីសន្ធរ៖ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាមនិងជាប្រធានការងារថ្នាក់ខេត្តចុះត្រួតពិនិត្យការអនុវត្តការងារវិស័យទាំង១០តាមបណ្តារដ្ឋបាលក្រុងស្រុកក្នុងខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់រដ្ឋបាល ស្រុកស្រីសន្ធរ តាមវិស័យពាក់ព័ន្ធ នៅសាលប្រជុំ សាលាស្រុក ស្រីសន្ធរ។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រីជាប្រធាន អនុប្រធាន តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ លោក អភិបាល អភិបាលរងស្រុកស្រីសន្ធរ មេឃុំ អង្គភាពច្រកចេញចូលតែមួយខេត្ត និងមន្ត្រីរាជការនៅការិយាល័យច្រកចេញចូលស្រុកជាច្រើនរូប។