ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកិច្ចការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២


កំពង់ចាម៖នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកិច្ចការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម សមាសភាពចូលរួមកងកម្លាំងប្រដាប់អាវុធ មន្ទីរព័ត៌មានខេត្ត អភិបាលរងក្រុង-ស្រុក តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម សរុបអ្នកចូលរួមចំនួន៥៦នាក់ ស្រី១១នាក់ ។