រដ្ឋបាលក្រុងកំពង់ចាម​ បានរៀបចំកិច្ចប្រជុំ​ ស្តីពី​ ការពិគ្រោះយោបល់សេវាដឹកជញ្ជូនសំរាមក្នុងក្រុងកំពង់ចាម​ ក្រោមការដឹកនាំកិច្ចប្រជុំដោយ​ លោក​ លី​ សុវណ្ណ​ អភិបាល​ នៃគណៈអភិបាលក្រុងកំពង់ចាម


ក្រុងកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២២  រដ្ឋបាលក្រុងកំពង់ចាម​ បានរៀបចំកិច្ចប្រជុំ​ ស្តីពី​ ការពិគ្រោះយោបល់សេវាដឹកជញ្ជូនសំរាមក្នុងក្រុងកំពង់ចាម​ និងផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ១៩៥ប្រកប.ស្ថ​ ស្តីពី​ ការកំណត់តម្លៃអតិបរមានៃសេវាគ្រប់គ្រងសំរាម​ សំណល់រឹងទីប្រជុំជន​ ក្រោមការដឹកនាំកិច្ចប្រជុំដោយ​ លោក​ លី​ សុវណ្ណ​ អភិបាល​ នៃគណៈអភិបាលក្រុងកំពង់ចាម​ ។


ដោយមានការចូលរួមពីលោក​ លោកស្រី​ អភិបាលរងក្រុង​ ក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាន​ លោក​លោកស្រី​ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត​ និងតំណាងស្ថាប័នមីក្រូហិរញ្ញវត្ថុ​ ធនាគារ​ ។