នៅព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានចូលរួមក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍយុវជន នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯឧ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីតំណាងក្រសួងស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។ កម្មវិធីនេះ គាំទ្រដោយអង្គការ UNFPA។
នៅចុងបញ្ចប់នៃកម្មវិធី ក្រសួងអប់រំបានប្រគល់ជូនមន្ទីរអប់រំនីមួយៗនូវម៉ាស៊ីនកុំព្យូទ័រយួរដៃ ១គ្រឿង សម្រាប់បញ្ចូលទិន្នន័យយុវជន។