ស្រុកជើងព្រៃ៖សំណើ និងសំណូមពរ ចំនួន ២០ ទាក់ទងទៅនឹងបញ្ហា ៖ កសាងផ្លូវ លូរំដោះទឹក និងការកាត់ឈ្មោះ ការផ្ទេរកម្មសិទ្ធិដីធ្លី និងការដូរឈ្មោះក្នុងសំបុត្រកំណើត ត្រូវបានអ្នកចូលរួមលើកឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ ដែលប្រារព្ធ នៅក្នុងបរិវេណវត្តវេឡុវ័ន្តស្វាយមានលក្ខ ឃុំសូទិព្វ ស្រុកជើងព្រៃ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដាអភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។ វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ ផងដែរ ។