ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន និងជាប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកោះសូទិននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កក្នុងស្រុកកោះសូទិន


ព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន និងជាប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកោះសូទិន រួមជាមួយ ឯកឧត្តម ក្នុងក្រុមការងារចុះជួយស្រុកកោះសូទិន បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ៦០០គីឡូក្រាម មី២៤កេស ត្រីខកំប៉ុង២៤យួរ ទឹកត្រី២៤យួរ ទឹកសុីអុីវ ២៤យួរ សរុបជាថវិកាអស់ ៣.៥០០.០០០ រៀល ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋដែរធ្វើចត្តាឡីស័កនៅក្នុងស្រុកកោះសូទិន ។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានឧបត្ថម្ភដល់រដ្ឋបាលស្រុកចំនួន ៣០០$ និង កម្លាំងប្រដាប់អាវុធទាំងបី ១០០$ ផងដែរ ។