រាជធានីភ្នំពេញ៖នារសៀលថ្ងៃអង្គារ ៨ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១៤:០០នាទីរសៀល លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជ៉ំឆ្លងរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល ៩ខែ ឆ្នាំ២០២២ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ធ្វើនៅទីស្ដីការរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។