ផ្ទះមនុស្សធម៌ទី៣ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសិក្សាដើម្បីផ្ដល់ជូនគ្រួរសាស្ត្រីម៉េម៉ាយ ទុរគ៌ត នៅឃុំទំនប់ស្រុកបាធាយ .


ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម អមដំណើរដោយ លោក ស្រី សុភ័ក្ត្រ លេខាធិការ នៃកណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក ទូច ឆៃនាយក សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដោយ មានការនិមន្ត ចូលរួមពីព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ លេខាធិការគណខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ព្រះនាគមុនី ប៊ត តាំងឆេង មេគណខេត្តកំពង់ចាម និងព្រះមុនីវិសុទ្ធិ ស ឡាំង ព្រះអនុគណស្រុកបាធាយ ព្រមទាំងមន្ត្រីសង្ឃ និងបានការចូលរួមពីអនុសាខាកាកបាទក្រហមស្រុកបាធាយ ព្រះសង្ឃ និងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យមើលស្ថានភាពជីភាពគ្រួសារ លោកស្រី ឆៃ អ៊ូ អាយុ៤៥ឆ្នាំ ស្ត្រីមេម៉ាយ ទុរគតមុខរបររើសអេតចាយ រស់នៅក្នុងភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម មានកូនក្នុងបន្ទុក២នាក់ (ស្រីម្នាក់ប្រុសម្នាក់) ដែលបានស្នើសុំ ផ្ទះមនុស្សធម៌ តាមរយៈលោកមេឃុំទំនប់ ទៅកាន់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។
ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានប្រគេន បច្ច័យ ១០០$ ដល់ព្រះមុនីវិសុទ្ធិ ស ឡាំង ព្រះអនុគណស្រុកបាធាយ និងជាព្រះចៅអធិការវត្តព្រះធម្មលង្កាកុសុមារាម និងបន្តនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រគល់ជូនដល់គ្រួសារលោកស្រី ឆៃ អ៊ូ រួមមានដូចជា៖ អង្គរចំនួន ២៥គីឡូក្រាម, មីជាតិ ០១កេស, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី ០១យួរ,ឃីត មុង ភួយ សម្លៀកបំពាក់ ០១កញ្ចប់ និងថវិកាសរុបចំនួន ១០០,០០០រៀល ផងដែរ៕
(ប្រភពពី គណបក្សស្រុកបាធាយ)