នៅថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២១
ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ដោយមានការអមដំណើរ ពីសំណាក់លោក ប៊ិន ឡាដា ប្រធានគណ:កម្មាធិការគណបក្សស្រុកកំពង់សៀម និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលស្វែងយល់ពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ចំនួន ១០គ្រួសារ នៅភូមិជើងគោក ឃុំអំពិល ស្រុកកំពង់សៀម និងបាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ មាន៖
– ឧបត្ថម្ភ ប្រជាពលរដ្ឋដែរជួបការលំបាកចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ត្រី ខ ០១យួរ និងថវិកា ៥០,០០០រៀល សរុបថវិកា ៥០០,០០០រៀល។
– ឧបត្ថម្ភក្រុមប្រឹក្សាឃុំអំពិលថវិកា ៥០០,០០០រៀល។
– ឧបត្ថម្ភប៉ុស្ដិ៍នគរបាលឃុំអំពិល ថវិកា ១៤០,០០០រៀល។
ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ ក៏បានអញ្ជើញទៅសួសុខទុក្ខ លោកអាចារ្យ សែម ចន(អាចារ្យវត្តសុវណ្ណគិរីរតន: ភ្នំប្រុស) ដែលកំពុងមានជម្ងឺប្រចាំកាយសម្រាកនៅលំនៅស្ថានផ្ទាល់ ដោយបាន ឧបត្ថម្ភ ថវិកា ៤០០,០០០រៀល និង អង្ករ ២៥គីឡូក្រាម មី ០១កេស ត្រី ខ ០១យួរ ។
ប្រធានគណបក្សស្រុក ឧបត្ថម្ភ លោកគ្រូធម្មាចារ្យ សែម ចន ដែលមានជំងឺប្រចាំកាយ ថវិកា ២០០ ០០០៛ ដល់លោកអាចារ្យ សែម ចន ផងដែរ ។
– ឧបត្ថម្ភចំណាយផ្សេងៗ ថវិកា ២០០,០០០រៀល។
+ សរុបរួម ទាំងសម្ភារៈនិងថវិកា ស្មើនឹងចំនួន ៣,០០០,០០០រៀល។
(ប្រភពព័ត៌មាន ពីគណបក្សស្រុកកំពង់សៀម)