លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាមបានអញ្ជើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកកំពង់សៀម


កំពង់ចាម៖នាព្រឹកថ្ងៃអង្គារ ៨ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាមបានអញ្ជើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកកំពង់សៀម ធ្វើនៅបរិវេណ សាលាស្រុកកំពង់សៀម។

កម្មវិធីនេះដែរមានសមាសភាពចូលរួមមកពី៖ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកកងកំលាំងប្រដាប់អាវុធទាំង៣ មេឃ៉ំ ស្មៀនឃ៉ំ នាយប៉ុស្តិ៍ទាំង ១៤ឃ៉ំ ប្រធានមណ្ឌលសុខភាព និងសមាជិក សមាជិកា ស ស យ ក ស្រុកសរុបចំនួន ១៦០នាក់/ ស្រី ៥៧នាក់ ៕