ថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី ១៨ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្វ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលមគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា យ៉ាងមហោឡារឹកនៅទីអារាមវត្ត សុវណ្ណគិរី (ហៅភ្នំហាន់ជ័យ) ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ។ ព្រះរាជពិធីដ៏មហៅឡារឹកនោះ បានប្រព្រឹទ្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ដោយមានកាចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឡើងអានសារលិខិតថ្វាយព្រះពរ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលមានអត្ថន័យ សម្តែងនូវអភិវន្ទនកិច្ច និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណមិនអាចកាត់ថ្លៃបាន របស់សម្តេចព្រះមហាក្សត្រិយ៍ ក្នុងព្រះរាជសកម្មភាពការងារមនុស្សធម៌ សង្គមកិច្ច និងសាសនា និងបានបួងសួងថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គបានប្រកបដោយពុទ្ធពរ៤ប្រការ ព្រះជន្មាយុយ៉ឺនយូរ គង់ប្រថាប់នៅជាម្លប់របស់ ប្រជានុរាស្ត្រទាំងឡាយ ។
បន្ទាប់មកឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តបាបន្តដឹកនាំប្រារព្វបុញ្ញកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនាដើម្បីថ្វាយព្រះរាជមហាកុសល ថ្វាយដល់ឌួងព្រះវិញ្ញាណក្ខន្ធ នៃអតីតព្រះមហាក្សទាំងឡាយ ដោយបានប្រគេនបច្ច័យសម្រាប់កសាងវត្ត ១,០០០,០០០រៀល , ប្រគេនបច្ច័យព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណថ្នាក់ចត្វា ព្រះនាគមុនីព្រះមេគណខេត្តកំពង់ចាម ចំនួន ២០០,០០០រៀល, ប្រគេនបច្ច័យព្រះសង្ឃចំនួន ០៧អង្គរ ក្នុងមួយអង្គរបច្ច័យ ៥០,០០០រៀល និងប្រគេនទេយ្យវត្ថុ រួមមាន អង្គរ ២៥០គីឡូក្រាម, មី ១០កេស, ត្រីខ ០១កេសធំ,ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស ផ្លែឈើចំនួន ០៧កន្ត្រក់ និងចង្ហាន់ប្រគេនព្រះសង្ឃចំនួន ១០០អង្គរ។
– ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ឧបត្ថម្ភ តាជីយាយជីចំនួន ២០ យុវជនកាកបាទក្រហម ចំនួន ១០នាក់ និងយុវជន KCY ចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល សរុបថវិកា ៥០០,០០០រៀល។
– ឯកឧត្តម គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត ចូលបច្ច័យកសាងវត្តចំនួន ១០០ដុល្លា។
– រដ្ឋបាលស្រុកកំពង់សៀម ប្រគេនទេយ្យទានមួយចំនួន រួមមាន ទឹកក្រូច ០៥កេស ទឹកសុទ្ធ ០៥កេស អង្ករ ៥០គីឡូក្រាម ចង្ហាន់ប្រគេនព្រះសង្ឃ និងចូលបច្ច័យកសាងវត្តចំនួន ២០០,០០០រៀល។