កំពង់ចាម៖នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញក្រាបបង្គំ សម្តែងការគួរសម និងជួបសំណេះសំណាលជាមួយព្រះចៅអធិការ និងគណៈកម្មការ អាចារ្យ វត្តភ្នំព្រះវិហារ ស្ថិតក្នុងភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ នៅបន្ទប់ទទួលភ្ញៀវសាលាខេត្ត។
ដោយសទ្ធាជ្រះថ្លា តាមការនិមន្តបិណ្ឌបាត និងស្នើសុំពី គណ:កម្មការ អាចារ្យវត្ត ភ្នំព្រះវិហារ ក្នុងការកសាងដងទង់ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានចូលរួមចូលជាបច្ច័យ ចំនួន ៤០,០០០,០០០រៀល (សែសិបលានរៀល) រួមនឹងថវិកាឧបត្ថម្ភសម្រាប់សាហ៊ុយធ្វើដំណើរ ចំនួន ២,០០០,០០០រៀល និងអង្ករ ២០០ គីឡូក្រាម ផងដែរ។