លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភានរដ្ឋសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់៧ ថ្ងៃ សព ឧបាសិកា ហម អ៊ីម និង នាំទេយ្យវត្ថុ និងទៀនវស្សាប្រគេនព្រះសង្ឃ គង់ចាំវស្សានៅវត្ត​អង្គួញដី សិរីសុខា ឃុំក្រឡា ស្រុកកំពង់សៀមខេ្តកំពង់ចាម


នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ៖ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភានរដ្ឋសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដោយបានការទទួលបដិសណ្សកិច្ច និងស្វគមន៍ដ៏កក់ក្ដៅ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ ខេត្តកំពង់ចាម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងសហការី  បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់០៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ឳបាសិកា ហម អ៊ីម សមាជិកជិកកិត្តិយស នៃសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ ខេត្តកំពង់ចាម ដែលត្រូវជាមាតាបង្កើតរបស់លោក ផេន សុផល អភិបាលស្រុកបាធាយ ដែលបានទទួលមរណភាពកាលពីថ្ងៃ សោរ៍ ៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២ នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បន្ទាប់មក នៅថ្ងៃដដែលនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការជូនដំណើរ ពីសំណាក់ លោក ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ ខេត្តកំពង់ចាម រួមជមួយ លោកជំទាវអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ព្រមទាំងសហការី បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គួញដីសិរីសុខា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ទេយ្យវត្ថុ ដែលបាននាំទៅវេរប្រគេនព្រះសង្ឃនាពេលនេះរួមមាន ៖ បច្ច័យជាង ៥លានរៀល  ទៀនព្រះវស្សាធំ ១គូរ, តែ ៤គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស អង្ករ ១០០ គីឡូក្រាម, មី ១កេសធំ ទឹកដោះគោ១កេស ស្កេស ១បេ សំពត់សាដក១ បាត្រ ១ សាច់ក្រក ៥គីឡូក្រាម ត្រីងៀត ៥គីឡូក្រាម ត្រីខ ១កេស ម៉ាស ១កេសធំ អាល់កុល ១កាន ជែលលាងដៃ ១កេស ៕
ចៅ វង្ស I.K.team.
May be an image of one or more people and people standing
May be an image of 1 person, standing and outdoors
May be an image of 4 people, people standing and outdoors
May be an image of temple
May be an image of one or more people and people standing