កំពង់ចាម៖ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ខេត្តកំពង់ចាម GBV បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី « កិច្ចការពារផ្លូវច្បាប់សម្រាប់សិទ្ធិស្ត្រី និងកុមារនៅកម្ពុជា » ក្រោមអធិបតីភាពបើកវគ្គបណ្តុះបណ្តាលដោយ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមការងារ GBV ខេត្តកំពង់ចាម នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ដែលមានសមាសភាពចូលរួម ក្រុមការងារ GBV ខេត្តកំពង់ចាម មានចំនួន ៣៧នាក់ ស្រី ២៤នាក់ ។