ឯកឧត្តម ហាន កុសល អញ្ជើញចូលរួមអបអរសាទរ ខេត្តព្រៃវែងទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)


នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ឯកឧត្ដម ហាន កុសល អភិលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធី អបអរសាទរ ខេត្តព្រៃវែង ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោសបង់ពាសវាលពាសកាល (ODF) ។

កម្មវិធីនេះប្រព្រឹត្តទៅនៅរដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្ដម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានសមាជិក សមាជិការចូលរួមសរុបចំនួន ៦៣២នាក់ ។

ដោយមានការឧបត្ថម្ភពី អង្គការ Unicef អង្គការ Plan អង្គការ Ide អង្គការ Clear Cambodia គួររំលឹកផងដែរថា ខេត្តព្រៃវែង ជាខេត្តទី២ដែលទទួលបាន ODF បន្ទាប់ពីខេត្តស្វាយរៀង ។