នារសៀល ថ្អៃទី ១២ ខែំិថុនា ឆ្នាំ ២០២១ នៅស្នាក់ការគណបក្សស្រុកកំពង់សៀម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់សៀម ។
សមាសភាពចូលរួមក្នុងឱកានោះមាន៖ ឯកឧត្តម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំទាំង ១៥ លោក លោកស្រី ប្រធាន អនុប្រធានគណបក្សស្រុក លោក លោកស្រី គណៈអចិន្រ្តៃយ៍ សមាជិក សមាជិកា គណបក្សស្រុក លោក លោកស្រី ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការគណបក្សឃុំ លោក លោកស្រី ប្រធានសាខាបក្សភូមិទាំង ១១២ភូមិ និង លោក លោកស្រី ប្រធានសកម្មជនយុវជនឃុំទាំង១៥ សរុបអ្នកចូលរួម ២៦៨នាក់ ស្រី ១០៩។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានមានប្រសាសន៍ កាន់អង្គប្រជុំដែលមានខ្លឹមសារសំខាន់ដូចខាងក្រោម÷
១. ថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចុះជួយដោះស្រាយបញ្ហាទុក្ខលំបាកភ្លាមៗជូនរបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងអំឡុងពេលការរីករាលដាល នៃជំងឺកូវីដ-១៩ និងការជួបគ្រោះមហន្តរាយ នានាក្នុងមូលដ្ឋាន។
២. ប្រធានគណបក្សឃុំ ត្រូវគ្រប់គ្រងសមាជិក សមាជិការ គណបក្សខ្លួន អោយបានជាក់លាក់ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតអោយបានល្អប្រសើរ។
៣. សមាជិកក្រុមការងារត្រូវតែចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីពិនិត្យ តាមដាន និងទទួលយកនូវរាល់សំណើរបស់ប្រជាពលរដ្ឋ ពិសេសចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយមានកូនក្នុងបន្ទុកច្រើន និងគ្រួសារដែលមានសមាជិកឆ្លងជំងឺកូវីដ-១៩ យកមកគិតគូដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
៤. លោក លោកស្រី គណបក្សស្រុក គណបក្សឃុំ ត្រូវរៀបចំផែនការ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ អោយមានភាពល្អប្រសើរ ។
៥.លោក លោកស្រី គណបក្សស្រុក គណបក្សឃុំ ចុះរៀបចំការដាក់ស្លាកគណបក្សប្រជាជនកម្ពុជា អោយចំគោលដៅសំខាន់ៗ ជាពិសេសទីកន្លែងទីប្រជុំ។
៦.សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកកំពង់សៀម ត្រូវចេះរៀបចំសណ្ដាប់ធ្នាប់ខ្លួនឯងឱ្យបានល្អប្រសើរ ត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ឆ្ពោះទៅកាន់ភាពជោគជ័យ។
៧.ត្រៀមរៀបចំខ្ទង់ចំណាយថវិកា ទុកជាមុន ចំពោះការទិញសម្ភារៈ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
៨. លោក លោកស្រី សមាជិកក្នុងអង្គរប្រជុំ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមបង្ការទប់ស្កាត់ហានិភ័យនៃការឆ្លងជំងឺកូវីត-១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ និងត្រូវគោរពការណែនាំអំពីវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ ។
ជាកិច្ចបញ្ចាប់ នៃកិច្ចប្រជុំ ឯកឧត្តម បានឧបត្ថម្ភ សមាជិក សមាជិការចូលរួមក្នុងកិច្ចប្រជុំចំនួន ២៦៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល និងឧបត្ថម្ភគណបក្សស្រុក ថវិកា ១០,០០០,០០០រៀល សម្រាប់ដោះស្រាយការងារបន្ទាន់មួយចំនួន។
សរុបថវិការួម ២៣,៤០០,០០០រៀល។