នៅរសៀលថ្ញៃទី១២ ខែ មិថុនា ឆ្នាំ២០២១ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ព្រមទាំងលោកជំទាវសមាជិក ព្រឹទ្ធសភា លោកជំទាវសមាជិក រដ្ឋសភា និងក្រុមការងារសមាគមនារីកម្ជុជា ជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ឧបត្ថម្ភមួយចំនួនមាន ម៉ាស ចំនួន ១.០០០ ម៉ាស ទឹកក្រូច ចំនួន១៩កេស ទឹកសុទ្ធ ចំនួន១៩ កេស ផ្តល់ជូន ក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ដល់ស្រុកចំនួនបីក្នុងខេត្តកំពង់ចាម រួមមាន ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ដោយក្នុងមួយស្រុក ទទួលបានទឹកក្រូច០៦ កេស ទឹកបរិសទ្ធសុទ្ធ០៦ កេស និងម៉ាសចំនួន ៣០០ ម៉ាស។ ដោយឡែកស្រុកព្រៃឈរទទួលបានទឹកក្រូច ០៧ កេស ទឹកបរិសុទ្ធ ០៧កេស ម៉ាចំនួន៤០០ ម៉ាស និងទឹកបរិសុទ្ធចំនួន១០០ យួរ។