អភិបាលខេត្តកំពង់ចាម ដង្ហែអង្គកឋិនទានមហាសាមគ្គី ទៅកាន់វត្តជោតនារាមបឹងកុក ដើម្បីកសាងអាគារស្នាក់នៅរបស់សមណៈសិស្ស


កំពង់ចាម៖នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានប្រារព្ធពិធីបុណ្យអង្គកឋិនទានមហាសាមគ្គី ដង្ហែទៅកាន់វត្តជោតនារាមបឹងកុក ដើម្បីកសាងអាគារស្នាក់នៅរបស់សមណៈសិស្ស ដែលកំពុងសិក្សារៀនសូត្រ នឹងពុំទាន់មានអាគារស្នាក់នៅសមរម្យនៅឡើយ។

គូរបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទានមហាសាមគ្គីខាងលើ រួមមាន ប្រាក់ដុល្លារ ចំនួន ១១៧,៦៩៩ដុល្លារ( ដប់មួយមុឺប្រាំពីរពាន់ប្រាំមួយរយកៅសិបប្រាំបួនដុល្លារអាមេរិក) និងប្រាក់រៀល ៣៧,២៤៦,៥០០រៀល(សាមសិបប្រាំពីរលានពីរសែនបួនមុឺប្រាំមួយពាន់ប្រាំរយរៀល)។ ក្នុងនោះបានប្រគេនបច្ច័យដល់វត្តចំនួនបី ក្នុងក្រុងកំពង់ចាម ក្នុងមួយវត្តៗ ទទួលបាន ២០,០០០,០០០រៀល(ម្ភៃលានរៀល)។