ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខត្តកំពង់ចាមចុះពិន្យទីតាំងត្រៀមចាក់វ៉ាកសាំងការពារកូវដ-១៩បន្ត


នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយ លោកប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំង ត្រៀមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅស្រុកព្រៃឈរ ចំនួន ១៥ កន្លែង។ បន្ទាប់ពីការអញ្ជើញចុះពិនិត្យជាក់ស្តែង ទីតាំង ទាំង១៥ កន្លែង ត្រូវបានក្រុមការងារឯកភាពគ្នា និងត្រូវគោរពស្នើសុំគោលការណ៍សម្រេចពីឯកឧត្តមអភិបាលខេត្ត ដើម្បីត្រៀមរៀបចំការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ។
នៅពេលរសៀលថ្ងៃដដែរ ឯកឧត្តមអភិបាលរងខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រួមនឹងអាជ្ញាធរស្រុកស្រីសន្ធរ បានអញ្ជើញចុះពិនិត្យ មណ្ឌលចត្តាឡីស័ករបស់រដ្ខបាលស្រុកសហរីសន្ធរ ចំនួន ០២កន្លែងនៅវិទ្យាល័យស្រីសន្ធរ និងនៅអនុវិទ្យាល័យ ប្រាំយ៉ាម។ ក្នុងឱកាសនោះមាឌការចុះពិនិត្យ ឯកឧត្តមអភិបាលរងខេត្ត បានផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អភិបាលខេត្តជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងទាំងពីរមណ្ឌល។ ឯកឧត្តម បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវគោរព ការណែនាំរបស់អាជ្ញាធរ និង វិធានសុខាភិបាល ដើម្បីកុំឲ្យមានការឆ្លងជំងឺ ក្នុងមណ្ឌល ជាពិសេស ត្រូវរក្សាអនាម័យ ពាក់ម៉ាស រក្សាគម្លាត និង លាងសំអាតដៃ ឱ្យបានញឹកញាប់។