ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញទទួលថវិកាឧបត្ថម្ភពីអង្គភាពអគ្គិសនី ខេត្តកំពង់ចាម ដឹកនាំដោយលោក ចេង សុផល នូវថវិកាចំនួន ៥.០០០ ដុល្លារ (ប្រាំពាន់ដុល្លារ) ដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហម ខេត្តកំពង់ចាម។
នៅក្នុងឳកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្តកំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត។