ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការឆ្លុះបញ្ជាំងការអនុវត្តអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម តាមបណ្តាក្រុង-ស្រុក


កំពង់ចាម៖នៅព្រឹកថ្ងៃអង្គារ ៨រោចខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការឆ្លុះបញ្ជាំងការអនុវត្តអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម តាមបណ្តាក្រុង-ស្រុក របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដោយមានការចូលរួមពីនាយក នាយករង ទីចាត់ការរដ្ឋបាល ស្នងការរងខេត្ត នាយការិយាល័យអត្តសញ្ញាណកម្ម ការិយាល័យស្ថិតិ អត្រានុកូលដ្ឋាន ប្រធាន អនុប្រធាន មន្ត្រីការិយាល័យប្រជាពលរដ្ឋ ។