កំពង់ចាម៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក លោក សោ សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់ និងសហការី ព្រមទាំងគណបក្សមូលដ្ឋានឃុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលជួបការលំបាកចំនួន៤០គ្រួសារ ដែលមានចំនួន៤ភូមិ មានភូមិភ្នំអំពិល ភូមិអណ្ដូងពេជ្រ ភូមិព្រះ ភូមិទួលពោធិ៍ ក្នុងឃុំព្រែកកក់។ហេីយ បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ ចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកដែលក្នុងមួយគ្រួសារទទួលបាន :
-អង្ករ២៥Kg
-មី០១កេស ធំ
-ថវិកា៥០,០០០រៀល
+ចំណាយថវិការសរុបទាំងអស់ចំនន ៤,៨០០,០០០រៀល៕