កំពង់ចាម៖នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំប្រារព្ធពិធីប្រណាំងទូក ង ទ្រង់ទ្រាយធំ និងការដាក់តាំងពិពណ៌ស្តីពី “ភូមិមួយផលិតផលមួយ” ដើម្បីចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំតូចសាលាខេត្ត ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។