ពិធីប្រកាសក្រុមការងារជនបង្គោលយុវជនគណបក្សថ្នាក់កណ្ដាល ចំនួន១៩៦នាក់ ចុះជួយក្រុង/ស្រុក ក្នុងខេត្តកំពង់ចាម


កាល​ពី​ថ្ងៃ​ទី​០២​ ខែ​សីហា ឆ្នាំ២០១៥ នៅ​ស្នាក់ការ​គណបក្សប្រជាជនកម្ពុជា​ខេត្ត​កំពង់ចាម មានប្រារព្វពីធី ប្រកាស​ក្រុម​ការងារជនបង្គោល​យុវជនថ្នាក់​កណ្ដាល​ចុះជួយខេត្ត​កំពង់ចាម យ៉ាងមហោឡារិក ក្រោមអធិបតីភាព ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និង ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធាន​ក្រុមការ​ងារ​គណៈ​កម្មា​ធិការកណ្ដាលចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកក្រុមការងារយុវជន ដោយមាន​ការអញ្ជើញ​ចូលរួម​ពីក្រុមងារ​ជន​បង្គោល​យុវជនគណបក្សថ្នាក់កណ្ដាល លោកប្រធានគណបក្សក្រុង/ស្រុក ប្រធាន/អនុប្រធាន សមាជិក/សមាជិកា ក្រុមការងារ​យុវជន​ខេត្ត ប្រធាន/អនុប្រធានក្រុមការងារយុវជនក្រុង/ស្រុក សរុបចំនួន ១៩៩ នាក់ ស្រី ២៩នាក់ ។
បន្ទាប់ពីមតិស្វាគមន៍ របស់លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងការអាននូវសេចក្ដីសម្រេចចិត្ត​របស់គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ស្ដីពីការចាត់តាំងក្រុមការងារជនបង្គោលយុវជនគណបក្សចុះជួយខេត្តរួចមក ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកក្រុមការងារយុវជន បាន​ឡើង​មានមតិ ដោយបានថ្លែងអំណរគុណ និងធ្វើការវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់គណបក្ស និងក្រុម​ការងារ​គ្រប់ថ្នាក់ ក្នុងការគាំទ្រសកម្មភាពរបស់ក្រុមការងារយុវជន បម្រើឲ្យបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិ ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងគូសបញ្ជាក់ផងដែរអំពីប្រវត្តសកម្មភាពរបស់ជនបង្គោលក្នុងខេត្តកំពង់ចាម ដែលបានចាប់ផ្តើមរៀបចំឡើងក្នុងឆ្នាំ២០១២ មានសមាជិកចំនួន ៤៥រូប និងមកដល់បច្ចុប្បន្នបង្កើនរហូតដល់ ១៩៦រូប ចុះ​​ជួយ​ក្រុង/ស្រុក និងមាន១៥រូបចល័ត ។ ក្រុមការងារជនបង្គោលយុជន មានផែនការសកម្មភាព និងគោលដៅគឺ ៖ បង្កើន​ជំនឿ​ទុកចិត្តនិងគាំទ្រដល់កម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជាបង្កើនការយកចិត្តទុកដាក់រៀបចំចាត់តាំង​ធ្វើផែនការ​សកម្មភាពជាក់ស្ដែងនិងបានច្បាស់លាស់នៅមូលដ្ឋាន ជាពិសេសសកម្មភាពផែនការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបចំពោះ​តម្រូវការ​ចំពោះមុខ ជួយការពារគណបក្ស ការពារអំពើល្អនិងសមិទ្ធផលទាំងឡាយដែលគណបក្សបានកសាងឡើង ជាផ្នែក​មួយរបស់ក្រុមការងារចុះជួយក្រុងស្រុក រួមសកម្មភាពដើម្បីគណបក្សទាំងអស់គ្នា ។ ចុងក្រោយ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ ក្រុមការងារជនបង្គោលយុវជនចុះជួយក្រុង/ស្រុក ត្រូវតែមានរបៀបរបបធ្វើការងារល្អ ជាមួយគណបក្ស និង​ក្រុមការងារ​នៅ​មូលដ្ឋាន ធានាឲ្យបាននូវសាមគ្គីឯកភាពផ្ទៃក្នុង ដើម្បីជោគជ័យរបស់គណបក្ស “ មានតែសាមគ្គីភាពទេ ដែលធ្វើ​ឲ្យ​យើង​សម្រេច​បាន នូវទិសដៅនិងផែនការសំខាន់ៗដែលគណបក្សបានដាក់ចុះ បើគ្មានសាមគ្គីយើងពិតជាពុំអាចទៅណារួចទេ ។

មានមតិបូកសរុបបិទអង្គពិធី ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានថ្លែងអំណរគុណ ព្រម​ទាំង​វាយ​តម្លៃខ្ពស់ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ព្រមទាំងក្រុមការងារជនបង្គោលយុវជនគណបក្សទាំងអស់ ដែលបាន​ខិតខំ​ប្រកបដោយការលះបង់ ក្នងការជួយដល់មូលដ្ឋានក្នុងខេត្តកំពង់ចាម ជាពិសេសផ្តោតលើការងារកសាងកម្លាំងក្នុងយុវជន ។ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានធ្វើការរំលឹកដាស់តឿនបន្ថែម សូមឲ្យប្រធានក្រុមការងារយុវជនខេត្ត ខិតខំធ្វើផែន​កា​រសកម្មភាពរួម។ ព្រមជាមួយនោះ ឯកឧត្តម ក៏បានអំពាវនាវសូមឲ្យគណបក្ស និងក្រុមការងារនៅមូលដ្ឋាន សហការនិង​គាំ​ទ្រក្រុមការងារជនបង្គោល និងក្រុមការងារយុវជនរបស់យើងជួយបង្កលក្ខណៈឲ្យធ្វើសកម្មភាពបម្រើគណបក្សបានល្អ និង​ទទួល​បានជោគជ័យត្រចះត្រចង់ ។
អង្គពិធីបានចប់សព្វគ្រប់ នៅវេលាម៉ោង ១១,០០ ក្នុងបរិយាកាសសោមនស្សរីករាយ ។

11826019_1614558305486506_3843666985150491898_n 11051211_587511698058349_5555907943672378842_n 11703345_587512028058316_8600565700709966255_n 11828734_587511684725017_2804441889550924973_n 11800268_587511711391681_189669704571182437_n