ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងយកនូវថវិការបស់ របបសន្តិសុខសង្គម(ប.ស.ស.)ជូនកម្មករ-កម្មការិនី ដែលបានរងការគ្រោះថ្នាក់ក្នុងពេលបំពេញការងារចំនួន២គ្រួសារ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម


ស្រុកជើងព្រៃ៖នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងយកនូវថវិការបស់ របបសន្តិសុខសង្គម(ប.ស.ស.)ជូនកម្មករ-កម្មការិនី ដែលបានរងការគ្រោះថ្នាក់ក្នុងពេលបំពេញការងារចំនួន២គ្រួសារ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ៖


១-ឈ្មោះ សុភ័ព្រ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជាបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុន HWA LONG មានតួនាទីនៅផ្នែកខ្សែទឹកហូរ ស្ថិតនៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានថវិកាពី(ប.ស.ស.)ចំនួន៤,២១៣,០០០រៀល។
២-ឈ្មោះ តេ ដា ភេទស្រី អាយុ២៨ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុន LONG CHENG SHOE PARTS មានតួនាទីជាអ្នកជាន់បាតស្បែកជើង មានទីលំនៅនៅភូមិចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទទួលបានថវិកាពី(ប.ស.ស.)ចំនួន៦,៤១៣,០០០រៀល។


ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ពីការយកចិត្តទុកដាក់របស់រាជរាដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគួរពីផលប្រយោជន៍របស់កម្មករ-កម្មការិនី តាមបណ្តាល រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាក់ស្តែងថ្មីៗនេះសម្តេចក៏បានតម្លើងប្រាក់ឈ្នួលអប្បរមា ជូនកម្មករ-កម្មការិនី បន្ថែមទៀត និងអត្ថប្រយោជន៍មួយចំនួនផងដែរ ។