លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពសាខាខេត្តកំពង់ចាម បានដឹកនាំសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តកំពង់ចាម ចូលរួមវេទិកា « ស្ត្រីវៀតណាម-ឡាវ-កម្ពុជា ធ្វើសមាហរណកម្ម កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍បៃតង និងប្រកបដោយនិរន្តរភាពក្នុងពិភពលោកជាមួយកូវីដ-១៩» ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី


កំពង់ចាម៖នាព្រឹកថ្ងៃ ២៨ ខែ កញ្ញា ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម  បានដឹកនាំសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តកំពង់ចាម ចូលរួមវេទិកា « ស្ត្រីវៀតណាម-ឡាវ-កម្ពុជា ធ្វើសមាហរណកម្ម កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍បៃតង និងប្រកបដោយនិរន្តរភាពក្នុងពិភពលោកជាមួយកូវីដ-១៩» ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ Zoom នៅសាលប្រជុំតូច នៃរដ្ឋបាលសាលាខេត្តកំពង់ចាម ។
និងមានការអញ្ជើញចូលរួមពី៖ ថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីទាំង០៣ប្រទេស តំណាងអង្គការសហប្រជាជាតិ ស្ថានទូតប្រចាំប្រទេសវៀតណាម តំណាងអង្គការក្រៅរដ្ឋាភិបាល ក្រសួងស្ថាប័នជំនាញ សរុប ៥០០នាក់ ។ក្នុងនោះសាខាសមាគមនារីកម្ពុជាខេត្តកំពង់ចាម ចូលរួមដោយផ្ទាល់ ចំនួន ២៧នាក់ផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង បង្ហាញពីសកម្មភាព របស់សមាគមនារី នៃប្រទេសទាំង០៣ ក្នុងគោលដៅ បៃតង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព កាពារនិងគ្រប់គ្រងជំងឺកូវីដ-១៩ និងការបង្ហាញនូវ ការងើបឡើងវិញក្រោយពីជំងឺកូវីដ-១៩ ការធានាសន្តិសុខសង្គម សម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី ។

រូបភាពលោកធឹម សារ៉ន