ឯកឧត្តម អភិបាលខេត្ត អញ្ជើញចុះពិនិត្យស្ថានភាពស្ពានស្រុត ១កន្លែង ស្ថិតនៅឃុំគៀនជ្រៃ


#ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើដល់ប្រជាពលរដ្ឋ មានការអត់ធ្មត់ ដើម្បី ការពារសុវត្តិភាព ដោយតម្រូវឲ្យធ្វើចរាចរណ៍ នៅតាមផ្លូវវាង ជាបណ្ដោះអាសន្នសិន ។ ការស្នើឡើងនេះ ធ្វើឡើងនាឱកាស ឯកឧត្តម អភិបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពស្ពានស្រុត ១កន្លែង ស្ថិតនៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះ ។

សូមបញ្ជាក់ថា ស្ពានថ្ម ១កន្លែង ស្ថិតនៅក្នុងទីតាំងខាងលើ មានទំហំ ៩០ គុណនឹង ៤ម បានកសាងឡើង នាអំឡុងឆ្នាំ២០០១-២០០២ ។ មកដល់បច្ចុប្បន្ន ស្ពាននេះ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរច្រោះ នាពេលទឹកសម្រកចុះ បណ្ដាលឲ្យលិចចេញគ្រឹះផ្នែកខាងក្រោម នៃសរសរជើងស្ពាន ចំនួន ១ដើម ។ ទន្ទឹមនជាមួយនោះ ដើម្បី បញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ អាជ្ញាធរ បានបិទបណ្ដោះអាសន្ន ដោយមិនតម្រូវឲ្យមធ្យោបាយធំៗធ្វើចរណ៍ ឡើយ ៕