កំពង់ចាម៖នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញចូលរួម អបអរសាទរ ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរះភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលពិធីអបអរសាទរនេះ មានការគោរព ដោយ គណៈប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ តំណាងក្រសួងអប់រំ ព្រះរាជអាជ្ញាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម ចំនួន៨០០នាក់ ដែលពិធីនេះរៀបចំធ្វើឡើងនសាលសិន្នសិទ សាលាខេត្តកំពង់ចាម។
រូបភាព ភ័ណ្ឌ ប៉ាង