កំពង់ចាម៖នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧:៤៥នាទីព្រឹក ឯកឧត្តម ទុំ លឹម យុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីតួនាទី ភារ:កិច្ច របស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត និងកម្មវិធីទូរសព្ទដៃ”មតិយើង”នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។