សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា


នៅពេលនេះម៉ោង 10:00ព្រឹក (ម៉ោងនៅជប៉ុន) ថ្ងៃទី២៨ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស។ ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២:៣០នាទីរសៀលនេះ។

អរគុណបងប្អូនជនរួមជាតិចំពោះការជូនពរដល់ការអញ្ជើញធ្វើដំណើររបស់ សម្តេចតេជោ និងគណៈប្រតិភូទាំងអស់៕