ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យទីតាំងដែលបានជន់លិចដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងដែលបានជន់លិចដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

សូមជម្រាបថា ក្រោយមានភ្លៀងធ្លាក់មួយមេធំ អស់រយៈកាលជាច្រើនម៉ោង បានបណ្តាលទីតាំងខាងលើរងការជន់លិច ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកជំនន់ទឹកភ្លៀងខាងលើបានស្រកទៅវិញអស់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ សហកាជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសិក្សាឡើងវិញនូវចំណុចខ្វះខាត ក៏ដូចជាការជួសជុលកែលម្អផ្លូវថ្នល់ដែលបានរងផលប៉ះពាល់ដោយសារជំន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលាផងដែរ។