ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចសន្ទនាការងារភាពជាដៃគួរវាងថ្នាក់ខេត្ត និងសហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីជំនាញ តាមរយ:ប្រព័ន្ធវិឌីអូ(Zoom)


កំពង់ចាម៖នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទីរសៀល ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចសន្ទនាការងារភាពជាដៃគួរវាងថ្នាក់ខេត្ត និងសហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីជំនាញ តាមរយ:ប្រព័ន្ធវិឌីអូ(Zoom) ដោយមានការចូលរួមពី នាយករងរដ្ឋបាលរដ្ឋបាលសាលាខេត្ត ទីចាត់ការអន្តរវិស័យ និងអង្គការ សមាគម ពាក់ព័ន្ធ សរុបចំនួន០៨នាក់ ស្រី០១នាក់ នៅបន្ទប់ video Conference ។