នៅរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញដឹកនាំ មន្ទីរជំនាញ និងមន្ត្រីពាក់ពន្ធ័ អញ្ជើញចុះពិនិត្យមេីលស្ថានភាពការបាក់ស្រុតច្រាំងទន្លេ ដែលបង្កផលប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅឃុំកោះរកា ឃុំ គៀនជ្រៃ ស្រុកកំពង់សៀម និងនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។
នៅក្នុងដំណើរអញ្ជើញចូលពិនិត្យ និងសិក្សាផលប៉ះពាល់នៃការបាក់ស្រុតច្រាំងទន្លេខាងលើ ចំពោះឃុំ កោះរកា គឺ ឯកឧត្តម អភិបាលខេត្ត លោកបានទទួលយកសំណើររបស់ប្រជាពលរដ្ឋ ដោយបានស្នើសុំឲ្យក្រុមហ៊ុនបូមខ្សាច់ ផ្អាក់ការបូមខ្សាច់នៅតំបន់នោះ។ ហើយឯកឧត្តម អភិបាល លោកក៏បានចាត់ឲ្យមន្ទីរជំនាញលើកគម្រោងបន្ទាន់ដើម្បីជួយទប់ច្រាំងទន្លេដែលកំពង់វាយប្រហារដល់លំនៅដ្ឋានរបស់បងប្អូននៅភូមិតាមាងផងដែរ។
ដោយឡែក ផលប៉ះពាល់ដោយសារច្រាំងបាក់ស្រុតនៅពីឃុំផ្សេងទៀត មានឃុំគៀនជ្រៃ និងសង្កាត់បឹងកុក ក៏ត្រូវសិក្សាទំហំផលប៉ះពាល់ជាបន្ទាន់ ដើម្បីដាក់សំណើរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធ ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូនយើង៕