ឯកឧត្តម ស្លេះ ពុនយ៉ាមុីន តំណាងរាស្រ្តមណ្ឌលខេត្ត កំពង់ចាម និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាតាហ្ហហ្វីសហកក្កុលមីទះ ផ្នែកហាហ្វីសអាល់កូរអាន ស្ថិតក្នុងភូមិ តានង់ទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម


ស្រុកកោះសូទិន៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន តំណាងរាស្រ្តមណ្ឌលខេត្ត កំពង់ចាម និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាតាហ្ហហ្វីសហកក្កុលមីទះ ផ្នែកហាហ្វីសអាល់កូរអាន ស្ថិតក្នុងភូមិ តានង់ទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។


ក្នុងពិធីនេះដែរ ឯកឧត្តម បានមានមតិផ្តាំផ្ញើដល់ប្អូនៗដែលបានបញ្ចប់ការសិក្សាកម្រិតបឋមត្រូវបន្តការសិក្សាបន្ថែមទៀតហើយប្អូនៗដែលកំពុងសិក្សាពេលនេះក៏ប្រឹងប្រែងយ៉ាងណាអោយឆាប់ចប់ត្រូវប្រមូលអារម្មណ៍តែក្នុងការសិក្សាត្រូវដើរជៀសឆ្ងាយពីគ្រឿងញៀននិងមិនត្រូវនៅក្បែរអំពើឧបាយមុខណាមួយឡើយ ។ ឯកឧត្តមក៏បានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ប្អូនៗគឺត្រូវតែមានសង្ឃឹមជានិច្ច ព្រោះរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃគឺជារាជរដ្ឋាភិបាលដែលផ្តល់សិទ្ធិគ្រប់គ្រាន់មិនរើសអើងឬប្រកាន់ពូជសាសន៍ពណ៍សប្បុរអ្វីឡើយ ជាក់ស្តែងគឺដូចសព្វថ្ងៃនេះយើងមាន តំណាងរាស្ត្រ ជាឥស្លាម រដ្ឋលេខាធិការអនុរដ្ឋលេខាធិការ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ស្ទើតែនឹងទូទាំងប្រទេស និងគ្រូៗខ្មែរឥស្លាមអោយចូលក្របខណ្ឌប្រមាណ1500នាក់ទៀតផង។ នេះហើយគឺជាការស្រឡាញ់ពីរាជរដ្ឋាភិបាលកម្ពុជា

សព្វថ្ងៃ ដូច្នេះយើងទាំងអស់គ្នាត្រូវតបស្នងជូនរដ្ឋាភិបាលវិញដោយការគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនដែលមាន សម្តេចតេជោជាប្រធាន អោយបានឈ្នះគ្រប់ៗអាណត្តិ ។ បន្ទាប់ពីបញ្ចប់កម្មវិធី ឯកឧត្តមក៏បានឧបត្ថមថវិកាមួយចំនួនសម្រាប់រៀបចំអាហារសាមគ្គីផងដែរ។