ឯកឧត្តម អភិបាលខេត្ត អ៊ុន ចាន់ដាអញ្ជើញចែកស្រូវពូជ ជូនប្រជាពលរដ្ឋ ចំនួន ១០១គ្រួសារ


ឯកឧត្តម អភិបាលខេត្ត អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម លើការជម្រុញដល់ប្រជាពលរដ្ឋ យកពូជស្រូវចែកជូននេះ ទៅដាំដុះឲ្យទាន់ពេលវេលា ត្បិតអី ឆ្នាំនេះទឹកបានស្រកចុះទៅលឿន ជាងបណ្ដាឆ្នាំមុនៗ ។

ថ្លែងយ៉ាងដូច្នេះ ធ្វើឡើង ខណៈដែលឯកឧត្តម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានអញ្ជើញចែកស្រូវពូជ ជូនប្រជាពលរដ្ឋ ចំនួន ១០១គ្រួសារ មកពីឃុំចំនួន ២ ឃុំព្រៃចារ និងឃុំសីទិព្វ ក្នុងស្រុកជើងព្រៃ ដែលពិធីនេះ រៀបចំនក្នុងបរិវេណវត្តសិរីមង្គល ហៅវត្តសូទិព្វក្នុង
នារសៀលថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នេះ ៕ សារ៉ាត