កាលពីព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៥នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម មានការប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៤ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៥) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។
នៅក្នងពិធីនេះ ដែរក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម លន់ លឹមថៃ ប្រធានកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអានសន្ទរកថារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ក្នុងអង្គពិធីនេះដែរក៏មានការអញ្ជើញ ចូលរួមរបស់ សមាជិក សមាជិការរបស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ប្រមាណជាង ៣៤៥ នាក់ ។ ឯកឧត្តមប្រធាន ក៏បានចែកអំណោយ អនុស្សាវរីយដល់សមាជិកសមាជិការរបស់គណបក្សដែលបានចូលនិវត្តន៏ពីមន្ត្រីរាជការចំនួន ៥០ នាក់ ផងដែរ ។ កម្មវិធីនេះចប់នៅវេលាម៉ោង ១១- ០០ នាទី ថ្ងៃត្រង់ ។