កំពង់ចាម៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសចាត់តាំង ឯកឧត្តម ហ៊ុន ម៉ានិត ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។
ពិធីនេះត្រូវបានរៀបចំធ្វើនៅសាលប្រជុំ សសរ១០០ សម្តេចតេជោ នាព្រឹកថ្ងៃអាទិត្យ ១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារប្រធានក្រុមថ្នាក់កណ្តាលចុះជួយស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ឯកឧត្តម ខៀវ កាញារិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានទី១ ក្រុមកាងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារប្រធានក្រុមថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងស្រុកព្រៃឈរ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ និងគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តម ហង់ជួន ណារ៉ុន ប្រធានក្រុមថ្នាក់កណ្តាលចុះជួយស្រុកកងមាស ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណបក្សខេត្តកំពង់ចាម ឯកត្តម ខ្លូត ផន អនុប្រធានអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រខេត្តកំពង់ចាមព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាថ្នាក់ជាតិ និងសមាជិក សមាជិកា សមាជិកាគណបក្សចូលរួមប្រមាណ ៥០០នាក់។