ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ប៊ុន អោក


កំពង់ចាម៖ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ប៊ុន អោក ដែលបានទទួលអនិច្ចកម្មនៅ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋានក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

សូមជម្រាបថា ឧបាសិកា ប៊ុន អោក គឺត្រូវជាយាយទួត របស់លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម។