ស្រុកកោះសូទិន៖នៅព្រឹកថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល -ប្រធាគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត កំពង់ចាម ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកកោះសូទិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកោះសូទិន និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សចូលរួមប្រមាណជាង ៣០០ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្តល់នូវអនុសាសន៍ណែនាំចំនួន១៦ចំណុច ម្រាប់សមាជិកសមាជិការគណបក្សស្រុកកោះសូទិន យកទៅអនុវត្តដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យខានតែបាន។ ក្រោយ ឯកឧត្តម អ៊ុ ន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម បានឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ លោក ហេង ហ៊ុន អនុប្រធានគណៈកម្មាធិការបក្សស្រុកកោះសូទិន បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ប្រជាជននៅស្រុកកោះសូទិន មានឈ្មោះបោះឆ្នោតចំនួន ៣៨,៨៤២នាក់ និងបានអញ្ជើញទៅបោះឆ្នោតចំនួន ២៩,៧០៧នាក់ ស្មើ ៧៦% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានចំនួន ២០,១៨៤ សម្លេង ស្មើនឹង ៧០%៕