​ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានចុះសួរសុខទុក្ខ និងនាំយកថវិកា របបសន្តិសុខសង្គម ប.ស.ស ជូនគ្រួសារនៃសពឈ្មាះ សឿង សាវឿន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិព្រៃឈរ


ស្រុកព្រៃឈរ៖ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤:៤៥នាទីរសៀល ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោក ចេង ហ៊ាង ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត បានចុះសួរសុខទុក្ខ និងនាំយកថវិកា របបសន្តិសុខសង្គម ប.ស.ស (ថវិកាវិភាជបូជាសពចំនួន៤,០០០,០០០រៀល និងថវិកាដឹកសពចំនួន៤៤០,០០០រៀល) ជូនគ្រួសារនៃសពឈ្មាះ សឿង សាវឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាបុគ្គលិកក្រុមហ៊ុន តួនាទីជាអ្នកបើកបរ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។