ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អាគារសិក្សា១ខ្នង ៣ជាន់ មាន៣០បន្ទប់ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន


ស្រុកព្រៃឈរ៖នៅព្រឹក ថ្ងៃទី០៨ ខែ កញ្ញា ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អាគារសិក្សា១ខ្នង ៣ជាន់ មាន៣០បន្ទប់ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោមអធិបតីភាព អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឃឹម សេរីវង្សរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះឃុំតុងរ៉ុងនិងជា តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូស័ក រដ្ឋមន្រីក្រសួង ពាពិជ្ជកម្ម។

ពិធីនេះប្រារព្ធនៅអនុវិទ្យាល័យ និងបឋមសិក្សា ហ៊ុនសែន មុនីវង្ស ស្ថិតនៅភូមិទ្រមុខទី១ ក្នុងឃុំតុងរ៉ុង ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះក៍មានការ អញ្ចើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ស្សានុសិស្ស ព្រមទាំងបងប្អូន ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។

រូបភាព ធឹម សារ៉ន មន្ទីរព័ត៌មាន