អបអរសាទរខួបអនុស្សាវរីយ៍លើកទី ២១ ដែលមនុស្សចាស់និងទិវាមនុស្សចាស់អន្តរជាតិ 1 តុលា ក្រោមប្រធានបទ “គាំទ្រសុខមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ប្រវត្តិប្រព័ន្ធគាំទ្រសុខមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងខេត្តកំពង់ចាមចំនួនមនុស្សចាស់អាយុចាប់ពី ៤៦ ឆ្នាំទៅ ៦០ ឆ្នាំចំនួន ១៣៧ ៨៥៧នាក់ ស្រី ៧២ ៤៧៩ នាក់ និងអាយុចាប់ពី ៦០ មួយឆ្នាំឡើងទៅមានចំនួន ១១៤ ០៨៥ នាក់ ស្រី ៥៩ ៦៨៤ នាក់ ក្នុងចំណោមមនុស្សទាំងអស់ដែលមានក្នុងខេត្តកំពង់ចាមមានមនុស្សចាស់ជាអតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនសរុបចំនួន ៤ ៥៥៩ នាក់ ក្នុងនោះមន្ត្រីស៊ីវិលចូលនិវត្តន៍ចំនួន ៣ ៥៦៥ នាក់ បាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១០៦ នាក់ អតីតយុទ្ធជនវត្តចំនួន ៨២២ នាក់ បាត់បង់សមត្ថភាពការងារចំនួន ១០៦ នាក់ នឹងទទួលរបបគោលនយោបាយសោធននិវត្តន៍ពីរដ្ឋ ។ដោយឡែកនៅក្នុងស្រុកស្ទឹងត្រង់នេះមានមន្ត្រីស៊ីវិលចូលនិវត្តន៍ចំនួន ២១០ នាក់ បាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១១នាក់ និងអតីតយុទ្ធជនចូលនិវត្តន៍ចំនួន ៥៧ នាក់ បាត់បង់សមត្ថភាពការងារចំនួន ១១ នាក់។