កំពង់ចាម៖នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ដោយបានការចង្អុលបង្ហាញពីសំណាក់លោក អភិបាល នៃគណអភិបាលក្រុងកំពង់ចាមលោកអនុញ្ញត្តិឲ្យក្រុមការងាររដ្ឋបាលក្រុងកំពង់ចាមបានចូលរួមក្នុងកិច្ចប្រជុំលើកទី៣ ស្តីពីការពិគ្រោះយោបល់លើការរៀបចំផែនការកិច្ចការពារកុមារខេត្ត រយៈពេល៣ឆ្នាំ (ឆ្នាំ២០២៣-២០២៥)ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អនហេង លក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសកិច្ចការពារកុមារខេត្តកំពង់ចាម។