ស្រុកកោះសូទិន៖នៅរសៀលថ្ងៃ ៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាលេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ព្រមទាំង ព្រះមន្រ្ដីសង្ឃ លោក ទូច ឆៃ និមន្ត និងអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះមនុស្សធម៍ទី១៣ជូនអ្នកក្រីក្រក្នុងនៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ខណៈ បច្ចុប្បន្ននេះបានសម្រេចរួចរាល់១០០%ហេីយ។