ឯកឧត្ដម ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជេីញជាអធិបតីប្រជុំបូកសរុបការងារនិងទិសដៅបន្ត របស់ផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមខេត្តកំពង់ចាម


កំពង់ចាម៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្ដម ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជេីញជាអធិបតីប្រជុំបូកសរុបការងារនិងទិសដៅបន្ត របស់ផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមខេត្តកំពង់ចាម។ មានមតិសំណេះសំណេាល និងផ្តាំផ្ញេី លោក ស្រី សុភ័ក្ត្រ បានថ្លែងនូវការកោតសរសេីរ និងជំរុញ លេីកទឹកចិត្ត បន្តទៅមុខទៀត ក្នុងការអនុវត្តនូវ តួនាទី ភារកិច្ច គាំទ្រ ផ្សព្វផ្សាយ ការពារ និង ពង្រឹងរចនាសម្ពន្ធដឹកនាំ ពង្រីកកម្លាំងតទៅមុខទៀត ក្នុងស្រទាប់យុវជនគ្រប់ទីកន្លែងទូទាំងខេត្តកំពង់ចាម។ ព្រមជាមួយគ្នានោះ លោកប្រធាន ក៏បានជួយឧបត្ថម្ភ ស៉ីងKCY ចំនួន ៥០០ទៀត សម្រាប់ក្រុមយុវជនសកម្មKCYយកទៅប្រេីប្រាស់សម្រាប់បម្រេីសកម្មភាពនៅតាមមូលដ្ឋាន។

សមាសភាពចូលរួមប្រជុំ គឺជាថ្នាក់ដឹកនាំផែន ជំនួយការផែន និងថ្នាក់ដឹកនាំក្រុមតាមតំបន់នានានៅទូទាំងខេត្តកំពង់ចាម ប្រមាណជា ៥០នាក់។