ឯកឧត្តម អ៊ុន ចាន់ដា អភិបាលបានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ រលំផ្ទះ និងរបើកដំបូលផ្ទះចំនួន ១៦ គ្រួសារ នៅក្នុងស្រុកកងមាស


នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ រលំផ្ទះ និងរបើកដំបូលផ្ទះចំនួន ១៦ គ្រួសារ នៅក្នុងឃុំព្រែកកុយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។

អំណោយជាសម្ភារៈ និងជាស្បៀងអាហារ ដែលឯកឧត្តម អភិបាលខេត្តចែកជូនប្រជូនប្រជាពលរដ្ឋ ទាំង ១៦គ្រួសារ រួមមាន៖
សម្រាប់អ្នករលំផ្ទះចំនួន ១៤គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០គ.ក្រ មី ១កេស ត្រីខ ១យួរ និងថវិកា ២០ម៉ឺនរៀល ។ ដោយឡែកសម្រាប់អ្នករបើកដំបូលចំនួន ២គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២០គ.ក្រ មី ១កេសត្រីខ ១យួរ និងថវិកា ១០ម៉ឺនរៀល ៕