ស្រុកស្ទឹងត្រង៖វេលាម៉ោង៨.០០នាទីព្រឹក ថ្ងៃអាទិត្យទី០៤ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាតំណាងក្រុមជនបង្គោលថ្នាក់កណ្ដាលទទួលបន្ទុកស្រុកស្ទឹងត្រង់ និងលោក ទុន ណេត អនុប្រធានគណបក្សស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក និងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក នៅតាមខ្នងផ្ទះ នៅឃុំទួលសំបួរ ចំនួន20គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ ថវិកា៥០,០០០រៀល សរុបចំណាយអស់ចំនួន 3,200,000រៀល ក្នុងនោះដែលក្រុមការងារយុវជនគណបក្សស្រុកចូលរួមចំនួន 23នាក់ ស្រី6នាក់ និងក្រុមប្រឹក្សាឃុំ យុវជនឃុំ សកម្មជនយុវជនបក្សភូមិចំនួន 9នាក់ ស្រី 3នាក់។